Skip to main content

Posts

ករណីអំពើឃាតកម្មប្តីចិត្តឃោឃៅបានប្រហារសម្លាប់ប្រពន្ធខ្លួនឯង នៅខេត្តកំពង់ធំ

Recent posts

សាសនិកឥស្លាមកម្ពុជាមកពីទូទាំងប្រទេសបានសំដែងនូវការគោរពស្វាគមន៍សម្តេច

# ភ្នំពេញ : ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សាសនិកឥស្លាមកម្ពុជាមកពីទូទាំងប្រទេសបានសំដែងនូវការគោរពស្វាគមន៍សម្តេចទាំងទ្វេរយ៉ាងសប្បាយរីករាយរាក់ទាក់និងស្និទស្នាលបំផុត ក្នុងពិធីស្រាយបួស  # ខែរ៉ាម៉ាឌនលើកទី៥  នៃសាសនាឥស្លាម-កម្ពុជា។ # ប្រភព : វណ្ណារា

បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ

# ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមច្បាប់ហើយ។ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចូនខ្លួនថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធាន ការទៅតាមច្បាប់។   ថៅកែស្រីចិត្តខ្មៅគ្មានមេត្តារូបនេះ មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅសុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅ ស្រី ពៅ) អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយជាអ្នកធ្វើការងារផ្ទះមានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា ប្រតិបត្តិការចុះទៅរំដោះក្មេងខាងលើបានធ្វើឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ ម្សិលមិញនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនរាធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ៕ # ប្រភព : ហៀង វណ្ណារា

ឈើជាច្រើនកំណាត់មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនមួយនៅខេត្តរតនាគីរី ដើម្បីត្រៀមដឹកចេញទៅលក់នៅប្រទេសវៀតណាម

# ខេត្តរតនះគិរី : កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានលួចខ្សឹបខ្សៀវដាក់ធុងបាស់ថា មានឈ្មួញរកស៊ីឈើ ខុសច្បាប់ បានលួចយកឈើជាច្រើនកំណាត់មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌាមួយកន្លែងដែលមានឈ្មោះ ( ក្រុមហ៊ុន SK )ដើម្បីត្រៀមដឹកចេញទៅលក់នៅប្រទេសវៀតណាម ហើយប្រភពពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ បានប្រាប់ថា ឈ្មួញឈើម្នាក់នោះមានឈ្មោះហៅថា  # ប្រុស  ។ ក្រុមការងារសារព័ត៌មានយើងនៅទីនោះ បានផ្តិតយករូបភាពឈើទាំងនោះដែលមានចំនួន៧០៥ដុំ (ប្រាំពីររយប្រាំដុំ)។ យោងតាមសម្រង់សម្តីពីប្រភពមហាជននៅមូលដ្ឋាននោះ បានអោយដឹងបន្ថែមទៀតថា ចំណាត់ការរបស់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនៅតំបន់នោះ គឺហាក់បីដូចជាមិនសូវយកចិត្តទុកដាក់លើសកម្មភាពដឹកឈើខុសច្បាប់នេះឡើយ៕ # ប្រភព : ហៀង វណ្ណារា

ពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស

# ខេត្តព្រះវិហារ : ព្រឹកថ្ងៃអង្គារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិជូនអតីយុទ្ធជនចំនួន៥២៧នាក់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។