#ខេត្តរតនះគិរី: កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានលួចខ្សឹបខ្សៀវដាក់ធុងបាស់ថា មានឈ្មួញរកស៊ីឈើខុសច្បាប់ បានលួចយកឈើជាច្រើនកំណាត់មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌាមួយកន្លែងដែលមានឈ្មោះ ( ក្រុមហ៊ុន SK )ដើម្បីត្រៀមដឹកចេញទៅលក់នៅប្រទេសវៀតណាម ហើយប្រភពពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ បានប្រាប់ថា ឈ្មួញឈើម្នាក់នោះមានឈ្មោះហៅថា #ប្រុស ។ ក្រុមការងារសារព័ត៌មានយើងនៅទីនោះ បានផ្តិតយករូបភាពឈើទាំងនោះដែលមានចំនួន៧០៥ដុំ (ប្រាំពីររយប្រាំដុំ)។
យោងតាមសម្រង់សម្តីពីប្រភពមហាជននៅមូលដ្ឋាននោះ បានអោយដឹងបន្ថែមទៀតថា ចំណាត់ការរបស់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនៅតំបន់នោះ គឺហាក់បីដូចជាមិនសូវយកចិត្តទុកដាក់លើសកម្មភាពដឹកឈើខុសច្បាប់នេះឡើយ៕
#ប្រភព: ហៀង វណ្ណារា