Skip to main content

បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ

#ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមច្បាប់ហើយ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចូនខ្លួនថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធាន ការទៅតាមច្បាប់។
 
ថៅកែស្រីចិត្តខ្មៅគ្មានមេត្តារូបនេះ មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅសុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅ ស្រី ពៅ) អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយជាអ្នកធ្វើការងារផ្ទះមានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ប្រតិបត្តិការចុះទៅរំដោះក្មេងខាងលើបានធ្វើឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ ម្សិលមិញនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនរាធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ៕


#ប្រភព: ហៀង វណ្ណារា

Popular posts from this blog

ពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស

# ខេត្តព្រះវិហារ : ព្រឹកថ្ងៃអង្គារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិជូនអតីយុទ្ធជនចំនួន៥២៧នាក់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។