# ខេត្តកំពង់ធំ : ករណីអំពើឃាតកម្មប្តីចិត្តឃោឃៅបានប្រហារសម្លាប់ប្រពន្ធខ្លួនឯង កាលពីវេលាម៉ោង ០៤:១៥ នាទីល្ងាច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះដែលត្រូវប្តីចិត្តតិរិច្ឆានអារ ក សម្លាប់គឺឈ្មោះ ព្រំ សុភី អាយុ២៤ឆ្នាំ រីឯឃាតករជាប្តីមានឈ្មោះ អាំ ភៀន អាយុ២៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំដូចគ្នា។ ប្តីចិត្តកំណាចរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពស្រ្តីរងត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ # ប្រភព : វណ្ណារា
សូមស្វាគមន៍មកកាត់គេហទំព័រ សារព័ត៌មាន ស្មារតីយុវជន