Skip to main content

ករណីអំពើឃាតកម្មប្តីចិត្តឃោឃៅបានប្រហារសម្លាប់ប្រពន្ធខ្លួនឯង នៅខេត្តកំពង់ធំ


#ខេត្តកំពង់ធំ: ករណីអំពើឃាតកម្មប្តីចិត្តឃោឃៅបានប្រហារសម្លាប់ប្រពន្ធខ្លួនឯង កាលពីវេលាម៉ោង ០៤:១៥ នាទីល្ងាច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះដែលត្រូវប្តីចិត្តតិរិច្ឆានអារ ក សម្លាប់គឺឈ្មោះ ព្រំ សុភី អាយុ២៤ឆ្នាំ រីឯឃាតករជាប្តីមានឈ្មោះ អាំ ភៀន អាយុ២៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំដូចគ្នា។ ប្តីចិត្តកំណាចរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពស្រ្តីរងត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



#ប្រភព: វណ្ណារា

Popular posts from this blog

ពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស

# ខេត្តព្រះវិហារ : ព្រឹកថ្ងៃអង្គារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិជូនអតីយុទ្ធជនចំនួន៥២៧នាក់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ

# ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បញ្ចូនខ្លួនថៅកែស្រីចិត្តខ្មៅអប្រិយ ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមច្បាប់ហើយ។ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចូនខ្លួនថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធាន ការទៅតាមច្បាប់។   ថៅកែស្រីចិត្តខ្មៅគ្មានមេត្តារូបនេះ មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅសុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅ ស្រី ពៅ) អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយជាអ្នកធ្វើការងារផ្ទះមានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា ប្រតិបត្តិការចុះទៅរំដោះក្មេងខាងលើបានធ្វើឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ ម្សិលមិញនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនរាធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ៕ # ប្រភព : ហៀង វណ្ណារា